Education, technology and philosophy

Showing posts with label Tips of computer. Show all posts
Showing posts with label Tips of computer. Show all posts

Sunday, February 12, 2017

តើRAMប៉ុន្មាន GBដែលcomputerអ្នកគួរតែប្រើប្រាស់?

ការប្រើប្រាស់Radom Access Memory(RAM)គឺអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកប្រើប្រាស់ ថាតើកម្មវិធីអ្វីដែលយើងនឹងប្រើនៅលើComputer នោះ ហើយថាតើកម្មវិធីចំនួនប៉ុន្មានដែលយើង​នឹងបើកប្រើប្រាស់ក្នុងពេលតែមួយ ហើយម្យ៉ាងវិញទៀតគឺវាអាស្រ័យទៅនឹងWindows or Flatform​ នៅពេលបច្ចុប្បន្ន។
សម្រាប់សម័យបច្ចុប្បន្នRAMដែលទាបបំផុតគឺ2GB, RAMដែលអាចប្រើប្រាស់បានមធ្យមគឺ4-6GB, ហើយRAMដែលមានល្បឿនលឿននោះគឺ8GB សម្រាប់ប្រើប្រាស់នៅលើWindows សព្វថ្ងៃ។
តើនឹងមានអ្វីកើតឡើងប្រសិនបើយើងប្រាស់RAMតិចជាង2GB? 
ការប្រើបាស់RAMដែលតិចជាង2GB គឺអាចទៅរួចសម្រាប់ប្រព័ន្ធប្រតិបត្តការចាស់ដែលមានដូចជា Windows 98, Windows NT or XPជាដើម។ប៉ុន្តែសម្រាប់សម័យយើងបច្ចុប្បន្នសម្រាប់Windows 7, Windows 8, Windows 8.1 និង Windows 10 បើសិនជាRAMរបស់យើងតិចជា2GBនោះប្រព័ន្ធរបស់​យើងនឹងមានភាពយឺតយ៉ាងខ្លាំង និងពិបាកបើកកម្មវិធីច្រើនក្នុងពេលតែមួយ។
Share:

Thursday, February 9, 2017

តើយើងគួរតែដកថ្មComputer ចេញនៅពេលដែលប្រើឆ្នាំងសាកថ្មរឹក៏អត់?

 នៅពេលដែលយើងប្រើប្រាស់Computer Laptop ហើយភ្ជាប់ទៅកាន់ជាមួយនឹងPreភ្លើងដោយប្រើ​ប្រាស់AC Adapter  គឺជាការល្អ។ វានឹងអាចជួយសន្សំថាមពលថ្មរបស់យើង នៅពេលដែលAC Adapter ត្រូវបានផ្តាច់ចរន្ត។

សារៈប្រយោជន៍នៃការរក្សាbattery នៅក្នុងLaptop

     ដំបូង, ប្រសិនបើថ្មរបស់យើងគឺមិនទាន់សាកពេញហើយយើងដកវាចេញពីLaptop វាបណ្តាល​អោយ​ថ្ម​របស់​យើងឆាប់ខូច និងប្រើពេលយូរក្នុងការសាកវាអោយពេញម្តងទៀត។
    មួយផ្សេងទៀត, ប្រសិនបើយើងកំពុងនឹងដាកថ្មហើយវាត្រូវបានដាច់ចរន្តអគ្គិសនី នោះយើង​នឹងមិនបាន​បាត់បង់នៅឯកសារដែលយើងកំពុងប្រើប្រាស់នោះទេ ដោយយើងមានថ្មសម្រាប់រក្សា​ទុក​ថាម​ពល​ដើម្បីប្រាស់។

នៅពេលណាដែលយើងគួរតែដកថ្មចេញពីLaptop

ការដកថ្មកុំព្យូទ័រគឺលុះត្រាតែយើងមានភាពចាំបាច់ក្នុងការជួសជុលHardware និងការផ្លាស់ប្តូរhardwareផ្សេងៗ។បើខុសពីនោះយើងមិនគួរដកថ្មចេញពីLaptopឡើយ។

Share:

Wednesday, February 8, 2017

របៀបនៃការសាកល្បងថ្មLaptop ខូច​ ឬក៏មិនខូច

ប្រសិនបើLaptopរបស់អ្នកធ្វើការបានល្អខណៈពេលកំពុងបញ្ចូលថ្ម ប៉ុន្តែវាត្រូវបានឈប់ធ្វើ​ការនៅ​ពេល​​ដែលឈប់ដោតថ្ម មានន័យថាថ្មLaptopរបស់អ្នកគឺមានបញ្ហា ឬក៏Laptopមិនបញ្ចូលថ្ម។យើងអាចសំគាល់បានដូចចំណុចខាងក្រោម៖
១.ការដកឆ្នាំ​ងសាកថ្មចេញ
 ​​​   ត្រូវបា្រកដថាកុំព្យូទ័ររបស់អ្នកត្រូវបានសាកយ៉ាងតិចពីរម៉ោងមុនពេលវាដកឆ្នាំងសាកចេញ។
២.សាកLaptopដោយផ្ទាល់ទៅនឹងPreភ្លើង
​​    ប្រសិនជាការប្រើប្រាស់ Power strip, Surge protector ឬក៏UPS ត្រូវផ្តាច់វាចេញពីLaptop ហើយធ្វើ​ការដោតវាចូលទៅផ្ទាល់នឹងPreភ្លើង។ព្រោះពេលខ្លះវាអាចជាហេតុបណ្តាលមកពីឧបករណ៍ជំនួយ​ភ្លើងផ្សេងៗមានបញ្ហា។
៣.ដក និងដាក់ថ្មចូលម្តងទៀត
     ពេលខ្លះវាក៏អាចបណ្តាលមកពីការErrorនៅលើថ្ម ដូច្នេះយើងគួរតែដកថ្មចេញ ហើយសាក​ល្បងដាក់វាចូលទៅវិញ។
ប្រសិនបើ៖ប្រសិនបើវានៅតែមិនដំណើរការមានន័យថាថ្មរបស់អ្នកខូច ដូច្នេះអ្នកគួរតែផ្លាស់ប្តូរថ្ម​ចេញ។
Share:

Follow

Ads Here

Advertise here

Labels

  • Tips of computer

Recent Posts

Unordered List

Pages

Theme Support