ប្រសិនបើLaptopរបស់អ្នកធ្វើការបានល្អខណៈពេលកំពុងបញ្ចូលថ្ម ប៉ុន្តែវាត្រូវបានឈប់ធ្វើការនៅពេលដែលឈប់ដោតថ្ម មានន័យថាថ្មLaptopរបស់អ្នកគឺមានបញ្ហា ឬក៏Laptopមិនបញ្ចូលថ្ម។យើងអាចសំគាល់បានដូចចំណុចខាងក្រោម៖
១.ការដកឆ្នាំងសាកថ្មចេញ
ត្រូវបា្រកដថាកុំព្យូទ័ររបស់អ្នកត្រូវបានសាកយ៉ាងតិចពីរម៉ោងមុនពេលវាដកឆ្នាំងសាកចេញ។
២.សាកLaptopដោយផ្ទាល់ទៅនឹងPreភ្លើង
ប្រសិនជាការប្រើប្រាស់ Power strip, Surge protector ឬក៏UPS ត្រូវផ្តាច់វាចេញពីLaptop ហើយធ្វើការដោតវាចូលទៅផ្ទាល់នឹងPreភ្លើង។ព្រោះពេលខ្លះវាអាចជាហេតុបណ្តាលមកពីឧបករណ៍ជំនួយភ្លើងផ្សេងៗមានបញ្ហា។
៣.ដក និងដាក់ថ្មចូលម្តងទៀត
ពេលខ្លះវាក៏អាចបណ្តាលមកពីការErrorនៅលើថ្ម ដូច្នេះយើងគួរតែដកថ្មចេញ ហើយសាកល្បងដាក់វាចូលទៅវិញ។
ប្រសិនបើ៖ប្រសិនបើវានៅតែមិនដំណើរការមានន័យថាថ្មរបស់អ្នកខូច ដូច្នេះអ្នកគួរតែផ្លាស់ប្តូរថ្មចេញ។
Wednesday, February 8, 2017
Home »
Tips of computer
» របៀបនៃការសាកល្បងថ្មLaptop ខូច ឬក៏មិនខូច
0 comments:
Post a Comment