C គឺជាភាសាមូលដ្ឋានគ្រឹះ ឬhigh-level language ដែលត្រូវបានបង្កើតឡើងដោយលោក Dennis M. Ritchieនៅក្នុងឆ្នាំ១៩៧០ ។ វាត្រូវបានបង្កើតឡើងដើម្បីសរសេរធ្វើជាOperating system ដែលហៅថាUNIX ហើយម្យ៉ាងវិញទៀតវាបានចាប់ផ្តើមប្រកាស់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ១៩៨៨ ដោយAmerican National Standard Institute(ANSI)។
Program structure
C Program គឺជាមូលដ្ឋានគ្រឹះដែលរួមបញ្ចូលទៅលើគ្រប់ផ្នែកទាំងអស់
➤Preprocessor commands
➥Functions
➥Variables
➥Statements and Expressions
➥Comments
➢ យើងទៅមើលឧទាហរណ៍ខាងក្រោម
#include <stdio.h>
int main()
{
/* my first program in C */
printf("Hello, World! \n");
return 0;
}
⇝ការពន្យល់ពីកូដ៖
1. ជួរទី១ នៃprogram #include <stdio.h>គឺជាPreprocessor command ដែលប្រាប់ទៅC compiler អោយចាប់យក stdio.h file មុនពេលធ្វើការcompile code
2. ជួរបន្ទាប់ Int main() គឺជាMain Function ដែលកម្មវិធីចាប់ផ្តើមដំណើរការ។
3. ជួរបន្ទាប់ទៀត/*…*/គឺប្រើសមា្រប់សរសេរចំណាំនៅលើកូដរបស់ដើម្បីកុំអោយភ្លេច។
4. ជួរបន្ទាប់គឺPrintf(…)គឺជាfunction ផ្សេងមួយទៀត ដើម្បីបង្ហាញលទ្ធផលនៅលើscreen ដើម្បីអោយUser មើលឃើញពាក្យថា”Hello, World!”។
5. ជួរចុងក្រោយreturn 0; គឺជាបញ្ចប់នៃmain() function និងReturn តម្លៃស្មើ០។
ចំណាំ៖ ដើម្បីដំណើរការកូដនេះបានគឺយើងត្រូវមានText editor ដើម្បីស រសេរកូដ។ទាញយកកម្មវិធីសម្រាប់សរសេរកូដ Dev CPP Download។រក្សារទុកដោយប្រើប្រាស់កន្ទុយចុងក្រោយ.c។
0 comments:
Post a Comment